iPhone 16 Pro Max អាចជា iPhone ដែលកាន់ថ្មបានយូរជាងគេបំផុត

iPhone 16 Pro Max អាចជា iPhone ដែលមានថាមពលថ្មប្រើប្រាស់បានយូរជាងគេបំផុត។ នេះបើផ្អែកតាមដំណឹងចចាមអារ៉ាម ដែលមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូង។ ប្រភពពីក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple  បានឲ្យដឹងថាត្រកូល iPhone 16 Pro អាចនឹងមានថាមពលថ្មដែលប្រើប្រាស់បានកាន់តែយូរជាងមុនបើធៀបនឹង iPhone 15 Pro នាពេលបច្ចុប្បន្ន។ iPhone 15 Pro Max នាពេលបច្ចុប្បន្នមានថាមពលថ្មដែលស៊ូបាន ២៩ម៉ោង ដូចនេះ iPhone 16 Pro Max ទំនងជាអាចទ្រាំទ្របានដល់ ៣០ម៉ោងឯណោះ។ ដំណឹងចេញផ្សាយកាលពីសប្ដាហ៍កន្លងទៅ បានឲ្យដឹងដែរថា iPhone 16 Pro Max នឹងមានថ្មទំហំធំជាងមុន ៥% ដែលមានន័យថាទំហំថ្មអាចឡើងដល់ ៤៦៧៦mAh។ ត្បិតថាជាការកើនឡើងតិចតួច ប៉ុន្តែវិធីសន្សំសំចៃថាមពលផ្សេងទៀតដូចជាឈីបជំនាន់ថ្មី អាចនឹងធ្វើឲ្យថាមពលថ្មកាន់តែប្រើបានយូរ។ ដំណឹងដទៃទៀតអំពី iPhone ជំនាន់ថ្មី គឺថា iPhone 16 Pro និង 16 … Continue reading iPhone 16 Pro Max អាចជា iPhone ដែលកាន់ថ្មបានយូរជាងគេបំផុត